Song: រដូវច្រូតកាត់
Artist:  VDR MUSIC
Year: 2021
Viewed: 37 - Published at: 9 years ago

Lyric :

1. ថ្ងៃមិញបងហួចលើខ្នងក្របី
កាត់វាលស្រែស្រី លើកដៃសញ្ញា
ល្ងាចអូនច្រូតកាត់ហើយតោងយាត្រា
ទៅកំពង់ទឹកដែលតែងជួបគ្នា
ក្នុងក្អមលាក់នំ ឆ្ងាញ់អស្ចារ្យ
មានបារីម្លូស្លា ផ្ញើបងផង
រួចយើងងូតទឹកលេង ដៃរាវរកគ្នា
ហើយសាសង ថាទៅលេងរាំវង់។

2. យប់នេះខែភ្លឺកណ្ដាលស្រែពៅ
សុំពុកម៉ែទៅ កុំនៅបង្អង់
បងឡើងយកទឹកត្នោតមួយបំពង់
ផ្ញើអូនញ៉ាំក្នុងពេលលេងរាំវង់
បង្ការក្រែងហត់ ញ័រជង្គង់
ស្រស់ស្រីមានទ្រង់ លើសកញ្ញា
ពួកយើងរាំយើងច្រៀងពេលចូលឆ្នាំថ្មី
ស្រីលក់ផ្កា តាមប្រពៃណីខ្មែរ។

( VDR MUSIC )
www.ChordsAZ.com

TAGS :